ស្រីស្អាតម៉ាយ៉ាវីនមិនមែនខ្ទើយតែក៏មិនត្រូវការបុរស, Photo


តារា​ចម្រៀង​ម៉ាយ៉ា​វិន ដែល​​មាន​សម្រស់​មិន​ចាញ់​តារា​ៗស្រស់​ស្អាត​ជា​ច្រើន​នោះ​បែរ​ជា​​ប្រ​​កាស ​ប្រាប់​សប្បាយ​ថា​​សុំ​នៅ​​ព្រៅ​​ដោយ​អះ​​អាង​ថានាង​​នឹង​មិន​រៀប​ការ​ ទេ។«អូយ​!​ កុំ​និយាយ​​រឿង​ស្នេហា​អី​ជា​មួយ​ខ្ញុំ​បង​ ខ្ញុំសុំ​មិន​យក​ទេ​​ នៅ​ម្នាក់ឯង​វិញ​ស្រួល​ជាង»។​នេះ​ជា​សម្តី​​ដែល​ម៉ាយ៉ាវីននិយាយ​ដោយ​ផ្ទាល់​ ជា​មួយ​នឹង​ការ​​អះ​អាង​ថា​ជា​សម្តី​ដែល​ចេញ​ពី​ចិត្ត​ផ្ទាល់​របស់​នាង​ ដែល​មិន​មែន​​គ្រាប់​តែ​​និយាយ​អោយ​រួច​ពី​មាត់​ ឬ​សម្រាប់​​លើក​ឡើង​ពេល​ខូច​ចិត្តនោះ​ទេ។

តារា​រូប​នេះ​ពន្យល់ថា​​ ស្ត្រីខ្លះ​និយាយ​ថា​អា​ពាហ៏​ពិពាហ៏​ជា​សុ​ភ​ មង្គល​តែសម្រាប់​នាង​មិន​យល់​អញ្ជឹង​ទេគឺ​យល់​ថា​វាជា​រឿង​គួរ​អោយ​ខ្លាច​​ បំផុត​​ក្នុង​ជីវិតពិសេស​ពេល​​ឃើញ​គេ​​រៀប​ការ​មិនបាន​ប៉ុន្មានផង​ស្រាប់​តែ ​ត្រូវ​លែង​លះ​គ្នា​វិញ​នោះ។

នាង​លើក​ឡើង​ថា​ ​មិត្ត​ភក្ត្រ​នាង​ខ្លះ​រៀប​ការ​ហើយ​ក៏​ត្រូវ​ប្តី​ក្បត់​ចិត្ត​ ឫ​ខ្លះ​ត្រូវ​ប្តី​រត់​ចោល​ទៅ​មាន​ស្រី​បាត់​ទុក​កូន​អោយ​ចិញ្ចឹម​យ៉ាង​វេទ​ នា។ តារា​រូបនេះ​ហាក់​ផ្តល់​សញ្ញាអ​វិជ្ជ​មាន​ជា​ច្រើន​ជុំវិញ​ជីវិត​ក្នុង​ចំណង ​អាពាហ៍​ពិ​ពាហ៍​ បើ​ទោះ​ជា​អ្នក​យក​ព័ត៌​មាន​យើង​ព្យាយាម​ពន្យល់​ពី​គូរ​ស្នេហ៏​គំរូ​​ខ្លះ​ អោយ​នាង​បាន​ស្តាប់​ក្តី​។ ​ម៉ាយ៉ាវិន​បន្តថា «ខ្ញុំ​មិន​មែន​និយាយ​លេង​ទេ​បើ​គេច​រួច​ខ្ញុំ​សុំ​មិន​យក​ប្តី​ ឬ​មាន​​សង្សារអី​ទេព្រោះ​គិត​ៗ​ទៅដូច​ជា​គួរ​អោយ​ខ្លាចណាស់ បើ​​មិន​ជឿ​សួរ​អ្នក​ជិត​ដិត​ខ្ញុំ​ទៅខ្ញុំអត់​ដែល​ទទួល​យក​ក្តី​ស្រ​ឡាញ់​ ពី​ប្រុស​ណា​ទេតាំង​ពី​ចាញ់​បោក​ចិត្ត​ប្រុស​ម្នាក់​នោះ​មក»។

សូម​​ រំលឹក​ថាកាលពី​ជិត​​ពីរ​ឆ្នាំមុន​កញ្ញា​ម៉ាយ៉ាវីនបាន​ត្រូវ​បាន​ ប្រុស​អាមេរិក​​ម្នាក់​សន្យា​ថា​ចូល​ស្តីដណ្តឹងដោយអោយ​នាង​រង់​ចាំ​មួយ​ ឆ្នាំ​ហើយ​មួយ​ឆ្នាំ​ទៀតលុះដល់​ទីបំផុត​ប្រុសនោះ​ក៏​បែក​ចិត្ត​ធ្វើ​អោយ​នាង ​ខក​ចិត្ត តាំង​ពី​ពេល​នោះ​ហើយ​ដែល​គេ​ចាប់​អារម្មណ៏​ថា​នាង​ លែង​រវល់​នឹង​រឿង​ស្នេហា រហូត​ដល់​មាន​អ្នក​សិល្បៈ​ខ្លះ​និយាយ​ថា​នាង​ជា​ នារី​ខ្ទើយ​ដែល​មិនចូល​ចិត្ត​បុរសទៀត​ផងក្រោយ​ពី​តា​រា​រូប​នេះ​​​មាន​​ភាព​ ជិត​​ស្និទ្ធ​ជា​មួយ​តែ​មិត្ត​ភក្ត្រនារី​​ភាគ​ច្រើន​ជំនូស​វិញ​។

ម៉ាយ៉ាវិននិយាយថា« ​ធ្វើ​ជាមនុស្ស​ពិត​ជា​ពិបាក​ណាស់ បើ​ដើរ​ជាមួយប្រុស គេ​ថាសង្សារ​លុះដល់​និយាយ​ជាមួយ​ស្រី​ គេថា​ខ្ទើយ»។ ទោះ​យ៉ាង​ណា ​ក៏​ម៉ាយ៉ាវីនអះ​អាង​ថា ​នាង​មិន​ខ្វល់​ពី​ពាក្យ​មុសា​ទាំង​នោះ​ឡើយ​ សំខាន់​អោយ​តែ​អ្នក​នាង​សប្បាយ​ចិត្ត ដែល​ចំណូល​​ចិត្ត​របស់​នាង​ក្នុង​ពេល​នេះ​គឺ​​នាង​​​​មិន​ត្រូវ​ការ​ជីវិត​ ក្នុង​នាម​ជា​ស្ត្រី​មាន​គូស្រ​ករអី​​ទេ​ ដោយសុំ​រស់​នៅ​តែ​ឯង​​បែប​នេះ​គឺ​មាន​សេច​ក្តី​សុខ​ជាង​។​

កញ្ញា​ បន្តថា​ «ត្បិត​ថា​ខ្ញុំ​គ្មាន​និស្ស័យ​ជា​មួយ​មនុស្ស​ប្រុស តែ​ខ្ញុំមិន​ទៅ​បួស​ឡើយ​ គឺ​សុខ​ចិត្ត​នៅ​ច្រៀង​ទាល់​តែ​ស្រែក​លែង​រួច​ ដើម្បី​ខំ​សន្សំ​ប្រាក់​អោយ​បាន​ច្រើន​ ទុក​សម្រាប់​ចាស់​ ដោយ​មិនពឹង​កម្លាំង​អ្នក​ណា​ឡើយ(អនាគតស្វាមី)»​។

ក្រៅ​ពី​ថត​ចម្រៀង​ អោយ​ផលិត​កម្ម​ក្រៅ​ស្រុក​ និង​ឡើង​​ច្រៀង​តាម​ឆាក​តន្ត្រី​ទូរទស្សន៏​ម៉ាយ៉ាវីន នៅ​តែជា​​អ្នក​ចម្រៀង​ពេល​រាត្រី​ក្នុង​​រង្គសាល​ទន្លេសាបនៅ​ឡើយ​ទេដោយ​​ការ ​និយាយ​ស្តី​និង​កាយ​វិ​កា​របស់​តារា​រូប​នេះ​ត្រូវ​បាន​មិត្ត​ភក្រ្ត​របស់​ នាង​អះ​អាង​ដូច​គ្នា​ថា តារា​រូប​នេះ​​មិន​ដែល​ខ្វល់​ពី​ការ​ប្រ​មាញ់​ស្នេហ៍​របស់​មនុស្ស​ប្រុស​ណា​ ឡើយ​ សូម្បី​តែ​អ្នក​ទូរស័ព្ទ​មក​លេបខាយ​នាង​ ក៏​ត្រូវ​ក្រ​មុំ​ធ្លាប់​ខក​ស្នេហ៍​​រូបនេះ​ ​ពន្យល់​​បុរស​ទាំង​នោះ​​ដូច​សម្តី​ដែល​នាង​បាន​និយាយ​ប្រាប់​​អ្នក​យក​ព័ត៌ ​មាន​យើង​ខាង​លើ​​ដែរ។
ប្រភពៈ សប្បាយ


Related Post