អាលីហ្សា មិនព្រមនិយាយ រឿងរថយន្ត Lexus របស់ សេន រ៉ានុត, Photo



ពេលនេះ អាលីហ្សា កំពុងមមាញឹកជា ខ្លាំងលើការងារសិល្បៈ បន្ទាប់ពីនាងបាន វិលត្រឡប់ ពីសម្តែងនៅប្រទេស ជប៉ុន ដោយនាង ប្រាប់ថា មិនចង់និយាយទេពីរឿងស្នេហា គឺចង់និយាយ តែរឿងការងារប៉ុណ្ណោះ ។

ជួបជាមួយនាងតាមទូរស័ព្ទកាលពីពាក់កណ្តាលខែមិថុនា ២០១០ អាលីហ្សានាង បានបញ្ជាក់ ប្រាប់ថា “មិនចង់ឆ្លើយ មិនចង់និយាយនូវរឿងអ្វីដែលទាក់ទងរឿងស្នេហាឡើយ គឺចង់និយាយ តែរឿងការងារ ព្រោះពេលនេះកំពុងមមាញឹក ថតសម្តែងភាពយន្តខ្នាតធំឱ្យផលិតកម្មក្លាស៊ិក សម្រាប់យកទៅដាក់បញ្ចាំងនាខែតុលាខាងមុខ” ។

អាលីហ្សា ទើបតែវិលត្រឡប់ពីប្រទេសជប៉ុនកាលពីពេលថ្មីៗនេះ បន្ទាប់ពីទៅសម្តែង នៅទីនោះ អស់រយៈពេល ជិតមួយខែរួចមក ។ នាងបានចាកចេញពីស្រុកខ្មែរទៅកាន់ប្រទេសជប៉ុនថ្ងៃទី ២៧ មេសា រហូតដល់ថ្ងៃទី ២៤ ឧសភា ២០១០ ទើបវិលត្រឡប់មកវិញ ។ នៅឯប្រទេសជប៉ុន នាងបាន សម្តែងចំនួន ៦ លើក ដោយទទួលនូវការចាប់អារម្មណ៍ និង គាំទ្រពីសំណាក់ភ្ញៀវ ដែលបានចូល ទស្សនា ។

ថ្មីៗនេះ មានមិត្តអ្នកអានដែលរស់នៅសហរដ្ឋអាមេរិកបានប្រាប់ថា បើតាមគេដឹងគឺថា អាលីហ្សា និង សេន រ៉ានុត នៅតែមានទំនាក់ទំនងគ្នាយ៉ាងស្អិតល្មួតដដែល ថ្វីបើពួកគេនៅឆ្ងាយពីគ្នាក្តី ព្រោះនៅពេល សេន រ៉ានុត ស្ថិតនៅសហរដ្ឋអាមេរិក គេបានទុករថយន្ត Lexus 470 ពណ៌ខ្មៅ របស់គេឱ្យ អាលីហ្សា ជិះនៅក្រុងភ្នំពេញ ។ ប៉ុន្តែនៅពេលឱ្យ នាងធ្វើការបកស្រាយជុំវិញបញ្ហានោះ អាលីហ្សា បាននិយាយថា សម្រាប់នាងគឺអត់ដឹងអ្វីទេ ចង់គេនិយាយយ៉ាងណា ស្រេចតែគេទៅ ចាំដល់ពេលសាមីខ្លួនគេ (សេន រ៉ានុត) វិលមកវិញគេបកស្រាយដោយខ្លួនគេចុះ ៕
ភ្នំពេញដេលីញូវ

Related Post