ថន លក្ខិណា ឈឺ​ចាប់​ពេល​ឮ​ថា​មាន​បុរស​ចិញ្ចឹម, Photo








ឈ្មោះ​(អង់គ្លេស)
Thorn Leakhena
ឈ្មោះ​ក្រៅ

ភេទ
ស្រី
ថ្ងៃ​​កំណើត
December 22, 1989
ទី​កន្លែង​​​កំណើត
កោះកុង
កំពស់
១.៦៥ម

ជីវប្រវត្តិ​សង្ខេប

នាង​ជា​ពិធីការិនីនៅ​ស្ថានីយ​ទូរទស្សន៍ CTN ។

ពិធី​ការិនី​សម្តី​រប៉ិលរប៉ូច​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ CTN ក្នុង​កម្មវិធី​ "សុខគា លក្ខិណា BIG” កញ្ញា ថន លក្ខិណា បាន​ហក់​ចូល​ក្នុង​វិស័យ​សិល្បៈ​ក្នុង​រយៈពេល​ជិត​ ២​ឆ្នាំ​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​នាង​ទទួល​បាន​ប្រជាប្រិយភាព​ និង​ការ​គាំទ្រ​ស្ទើរ​តែ​នឹក​ស្មាន​មិន​ដល់​ ហើយ​ក៏​មិន​ដែល​​​នឹង​ពើប​ប្រទះ​នូវ​រឿង​អាស្រូវ​ប៉ះពាល់​ដល់​កិត្តិយស​របស់ ​នាង​ធ្ងន់ធ្ងរ​ ឬ​បាត់​ប្រជាប្រិយភាព​នោះ​ឡើយ។

ប៉ុន្តែ​នៅ​ក្នុង​អំឡុង​ពេល​ដែល​កម្រិត​ជីវភាព​របស់​ លក្ខិណា​ មាន​សភាព​ប្រែប្រួល​ខុស​ពី​ធម្មតា​ មាន​រថយន្ត​ថ្មី​សន្លាង​ជិះ​យ៉ាង​សង្ហា​ និង​ប្រកប​ទៅ​ដោយ​ស្ទិល​ស៊ីវិល័យ​ហ៊ឺហា​ទៀត​នោះ​ ធ្វើ​ឲ្យ​ទស្សនិកជន​ដែល​ស្គាល់​ លក្ខិណា​ ច្បាស់​មាន​មន្ទិល​សង្ស័យ​ទៅ​លើ​ភាព​មិន​ប្រក្រតី​នេះ​។​

ប្រភព​ព័ត៌មាន​នៅ​ក្នុង​ចង្កោម​អ្នក​សិល្បៈ​ដូចគ្នា​បាន​ព្រលយ​ឲ្យ​ "ធម្មជាតិ” ដឹង​ថា​ បច្ចុប្បន្ន​ ថន លក្ខិណា​ មាន​បុរស​អ្នក​មាន​ម្នាក់​ ដែល​ជា​ក្លឹប​កម្សាន្ត​ដ៏​ល្បី​នៅ​ទីក្រុង​ភ្នំពេញ​ ជា​អ្នក​ជួយ​ឧបត្ថម្ភ​ និង​ចិញ្ចឹម​រយៈពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ។

ទោះបី​ជា​យ៉ាង​ណា​ ការ​ជួយ​ឧបត្ថម្ភ​នេះ​​ គឺ​បាន​ជួយ​លើក​កម្ពស់​កម្រិត​ជីវភាព​របស់​​ លក្ខិណា​ និង​អាជីព​របស់​នាង​កាន់​តែ​ខ្ពស់​ទៅ​ៗ​រហូត​បាន​ក្លាយ​ជា​ពិធីការិនី​ក្នុង ​ស្ថានីយ​ទូរទស្សន៍​ CTN ទៀត​ផង។​ មិន​តែ​ប៉ុណ្ណោះ​ បុរស​ម្នាក់​នោះ​ បាន​យក​ ថន លក្ខិណា​ ធ្វើ​ជា​ស្រី​កំណាន់​ចិត្ត​ផង​ដែរ​។​ ជា​ការ​ពិត​​ណាស់​ គ្រាន់​តែ​ជា​ព័ត៌មាន​ និង​ពាក្យ​ចចាមអារ៉ាម​នោះ​ឮ​ដល់​ ថន លក្ខិណា​ ភ្លាម​ នាង​ហាក់​ដូច​ជា​ក្តៅ​ស្លឹក​ត្រចៀក​ និង​មាន​អារម្មណ៍​ក្ដុកក្ដួល​ជា​ពន់​ពេក។​

ថន លក្ខិណា និយាយ​ថា​ ព័ត៌មាន​កន្លង​មក​សុទ្ធ​តែ​មិន​មែន​ជា​ការ​ពិត​ទាំង​អស់​ ខ្ញុំ​សូម​បដិសេធន៍​។​ រឿង​ឡាន​ និង​ភាព​មាន​បាន​របស់​ខ្ញុំ​កន្លង​មក​ គឺ​សុទ្ធ​តែ​ជា​ញើស​ឈាម​របស់​ខ្ញុំ​ និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ទាំង​អស់​។ ខ្ញុំ​មាន​សាក្សី​បញ្ជាក់​ការ​ពិត​ ដើម្បី​កុំ​ឲ្យ​ទស្សនិកជន​មាន​ការ​យល់​ច្រឡំ។​

ចំណែក​ឡាន​មួយ​គ្រឿង​ ដែល​មាន​អ្នក​យល់​ច្រឡំ​ថា​ ជា​កាដូ​​របស់​ម្នាក់​ណា​នោះ​ គឺ​មិន​ពិត​ប្រាកដ​ឡើយ​។​ រថយន្ត​ដែល​ខ្ញុំ​ជិះ​រាល់​ថ្ងៃ​នេះ​ គឺ​ទិញ​តាំង​ពី​ឆ្នាំ​២០០៨​ ក្នុង​តម្លៃ​ ២៤៨០០​ដុល្លារ​អាមេរិក​ ម៉ាកកាមរី​ស៊េរី​ឆ្នាំ​២០០២​ និង​ដាក់​ឈ្មោះ​បង​ប្រុស​របស់​ខ្ញុំ​ មិន​មែន​ដូច​ការ​លើក​ឡើង​ខាង​លើ​នេះ​ទេ​។

ថន លក្ខិណា​ បញ្ជាក់​ទៀត​ថា​ ចំណែក​ឯ​ផ្ទះ​ល្វែង​របស់​ខ្ញុំ​នៅ​ម្តុំ​វត្ត​តាំង​ក្រសាំង​ គឺ​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ជា​អ្នក​ទិញ​ ដោយ​បង់​រំលោះ​រាល់​ខែ​ ហើយ​មក​ដល់​ពេល​នេះ​ គឺ​ជិត​ដាច់​ និង​ផុត​ការ​បង់​រំលោះ​នេះ​ហើយ។​ ថន លក្ខិណា ទទួល​ស្គាល់​ថា​ តាម​ការ​ពិត​បុរស​ជា​ថៅកែ​ក្លឹប​ដែល​ទស្សនិកជន​យល់​ច្រឡំ​នោះ​ គាត់​គឺ​ជា​ថៅកែ​ផ្ទះ​ល្វែង​ ដែល​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ទិញ​ពី​គាត់​ ដើម្បី​រស់​នៅ​សព្វ​ថ្ងៃ​នេះ​ ដូច្នេះ​ ខ្ញុំ​ត្រូវ​បង់​ប្រាក់​រំលោះ​ថ្លៃ​ផ្ទះ​រាល់​ខែ​ជូន​គាត់​វិញ​ មិន​មែន​ដូច​ដែល​ព័ត៌មាន​ចោទ​ថា​ គាត់​ជា​អ្នក​ឧបត្ថម្ភ​ ឬ​ផ្តល់​​ជា​​លាភសក្ការៈ​ឲ្យ​ខ្ញុំ​នោះ​ឡើយ​។ អ្វី​​ដែល​ខ្ញុំ​លើក​ឡើង​ខាង​លើ​នេះ​ គឺ​សុទ្ធ​តែ​ជា​ការ​ពិត​​ទាំង​អស់​ សូម​ឲ្យ​ទស្សនិកជន​កុំ​បី​មាន​ក្តី​មន្ទិល​សង្ស័យ​បន្ត​ទៀត​ទៅ។​

គួរ​បញ្ជាក់​ថា​ ពិធីការិនី​ដ៏​ក្រមិចក្រមើម​ ថន លក្ខិណា​ ក្រៅ​ពី​មាន​ការងារ​ក្នុង​វិស័យ​សិល្បៈ​ នាង​កំពុង​តែ​សិក្សា​ថ្នាក់​ទី​១២​ នៃ​វិទ្យាស្ថាន​ប៊ែលធី​អន្តរជាតិ​ និង​ត្រៀម​ប្រឡង​បាក់ឌុប​ក្នុង​ឆ្នាំ​ក្រោយ​នេះ​ផង​ដែរ។​ មិន​តែ​ប៉ុណ្ណោះ​ នាង​ក៏​កំពុង​ហាត់​រៀន​ជំនាញ​សិល្បៈ​​បន្ថែម​ដើម្បី​កាន់​កម្មវិធី​ថ្មី​ៗ​ មួយ​ចំនួន​ទៀត​ក្នុង​ស្ថានីយ​ទូរទស្សន៍​ CTN បន្ទាប់​ពី​កម្មវិធី​ "សុខគា លក្ខិណា​ BIG”។​ ដោយ​ឡែក​កម្មវិធី​ដែល​នាង​កំពុង​កាន់​សព្វ​ថ្ងៃ​នេះ​ ក៏​កំពុង​តែ​ទទួល​​បាន​នូវ​ប្រជាប្រិយភាព​មិន​ធម្មតា​នោះ​ឡើយ៕​ ប្រភព​ដក​ស្រង់​ចេញ​ពី ទស្សនាវដ្ដី​ "ធម្មជាតិ”

Related Post