លី ម៉ារីណា ស៊យ, Photo


សាក្សីបានប្រាប់ថា ក្នុងពេលដើរម៉ូដ ឱ្យ​ហាងពេជ្រនៅឯ ពិធីតាំងពិព័រណ៍ ត្បូងពេជ្រ ដែលប្រព្រឹត្ត ទៅនៅ ណាហ្គាវើល កាលពីដើមសប្តាហ៍ ទីមួយខែមិថុនា​ កន្លងមកនេះ ។ មានការលេចឮថា លី ម៉ារីណា ត្រូវម្ចាស់ហាងពេជ្រមួយ មានការមិន ពេញចិត្តចំពោះ សកម្មភាព របស់នាង ដោយសារតែនាង មិនធ្វើតាមការ ណែនាំរបស់គេ ដូចជាមិនមក​ទាន់ពេល មិនតុបតែងខ្លួន តាមសំណូមពររបស់ ម្ចាស់ហាងពេជ្រ ដែលនាងដើរម៉ូដ… ។ ប៉ុន្តែ ពេលសាកសួរ លី ម៉ារីណា បានបកស្រាយប្រាប់ថា ដូចជាមិនពិតទេ ។

ជួបជាមួយ លី ម៉ារីណា តាមទូរស័ព្ទនាងបាន បង្ហើបឱ្យដឹងថារូបនាង រួម​ជាមួយអ្នកបង្ហាញម៉ូដ គឺត្រូវ បានក្រសួងពាណិជ្ជកម្ម អញ្ជើញឱ្យទៅដើរម៉ូដ ក្នុងពិធីតាំង ពិព័រណ៍ត្បូងពេជ្រ រយៈ​ពេលពីរថ្ងៃ នៅណាហ្គាវើល មិនមែនម្ចាស់ហាងពេជ្រ នីមួយៗ ជាអ្នកជួលឱ្យ ទៅដើរម៉ូដឡើយ ហើយក៏មិនមែន​ ម្ចាស់ហាងពេជ្រ ជ្រើសរើស យកអ្នកដើរម៉ូដ តាមចិត្តចង់ដែរ សំខាន់គឺក្រសួង ពាណិជ្ជកម្ម បានរៀប ចំឱ្យ ហាង​ពេជ្រ ដែលចូលរួម តាំងពិព័រណ៍ត្រូវ ចាប់ឆ្នោតដើម្បីយក អ្នកដើរម៉ូដ ។ ដូច្នេះក្រសួងជា អ្នករៀបចំ និង កំណត់ណែនាំឱ្យ ធ្វើយ៉ាងណាៗ មិនមែនស្រេចលើថៅកែ ហាងពេជ្រ ជាអ្នកបញ្ជាទេ ។

លី ម៉ារីណា បញ្ជាក់ប្រាប់ថា “រយៈពេលពីរថ្ងៃ ខ្ញុំបានដើរម៉ូដចំនួនពីរកន្លែង ដែលក្នុងនោះ ថ្ងៃទីមួយដើរ​នៅហាង ពេជ្រអន្តរជាតិ និង ថ្ងៃទីពីរ ដើរនៅហាងត្បូង រតនគិរី ផល ភារុណ ។ ក្នុងថ្ងៃ ដើរម៉ូដទីពីរ ម្ចាស់ហាង​ត្បូង រតនគិរី ផល ភារុណ ទាំង ពីរនាក់ប្តីប្រពន្ធ គាត់មានការពេញចិត្តចំពោះខ្ញុំ ដោយពួក គាត់បានលើកទឹកចិត្ត ​ឱ្យត្បូងជាកាដូដល់ខ្ញុំ ដែលធ្វើឱ្យខ្ញុំមានការរំភើបចិត្ត មែនទែន ទើបនៅពេល ចេញដើរម៉ូដ ធ្វើឱ្យខ្ញុំសើចម្នាក់ឯង បើទោះមិនមានការតម្រូវឱ្យ សើចក្នុងពេលដើរម៉ូដនោះក្តី គឺ សើច ទាំងមិនដឹងខ្លួន” ៕
ភ្នំពេញដេលីញូវ

More about លី ម៉ារីណា ស៊យ, Photo

Pretty Girls, Photo


More about Pretty Girls, Photo

អាលីហ្សា មិនព្រមនិយាយ រឿងរថយន្ត Lexus របស់ សេន រ៉ានុត, Photo


ពេលនេះ អាលីហ្សា កំពុងមមាញឹកជា ខ្លាំងលើការងារសិល្បៈ បន្ទាប់ពីនាងបាន វិលត្រឡប់ ពីសម្តែងនៅប្រទេស ជប៉ុន ដោយនាង ប្រាប់ថា មិនចង់និយាយទេពីរឿងស្នេហា គឺចង់និយាយ តែរឿងការងារប៉ុណ្ណោះ ។

ជួបជាមួយនាងតាមទូរស័ព្ទកាលពីពាក់កណ្តាលខែមិថុនា ២០១០ អាលីហ្សានាង បានបញ្ជាក់ ប្រាប់ថា “មិនចង់ឆ្លើយ មិនចង់និយាយនូវរឿងអ្វីដែលទាក់ទងរឿងស្នេហាឡើយ គឺចង់និយាយ តែរឿងការងារ ព្រោះពេលនេះកំពុងមមាញឹក ថតសម្តែងភាពយន្តខ្នាតធំឱ្យផលិតកម្មក្លាស៊ិក សម្រាប់យកទៅដាក់បញ្ចាំងនាខែតុលាខាងមុខ” ។

អាលីហ្សា ទើបតែវិលត្រឡប់ពីប្រទេសជប៉ុនកាលពីពេលថ្មីៗនេះ បន្ទាប់ពីទៅសម្តែង នៅទីនោះ អស់រយៈពេល ជិតមួយខែរួចមក ។ នាងបានចាកចេញពីស្រុកខ្មែរទៅកាន់ប្រទេសជប៉ុនថ្ងៃទី ២៧ មេសា រហូតដល់ថ្ងៃទី ២៤ ឧសភា ២០១០ ទើបវិលត្រឡប់មកវិញ ។ នៅឯប្រទេសជប៉ុន នាងបាន សម្តែងចំនួន ៦ លើក ដោយទទួលនូវការចាប់អារម្មណ៍ និង គាំទ្រពីសំណាក់ភ្ញៀវ ដែលបានចូល ទស្សនា ។

ថ្មីៗនេះ មានមិត្តអ្នកអានដែលរស់នៅសហរដ្ឋអាមេរិកបានប្រាប់ថា បើតាមគេដឹងគឺថា អាលីហ្សា និង សេន រ៉ានុត នៅតែមានទំនាក់ទំនងគ្នាយ៉ាងស្អិតល្មួតដដែល ថ្វីបើពួកគេនៅឆ្ងាយពីគ្នាក្តី ព្រោះនៅពេល សេន រ៉ានុត ស្ថិតនៅសហរដ្ឋអាមេរិក គេបានទុករថយន្ត Lexus 470 ពណ៌ខ្មៅ របស់គេឱ្យ អាលីហ្សា ជិះនៅក្រុងភ្នំពេញ ។ ប៉ុន្តែនៅពេលឱ្យ នាងធ្វើការបកស្រាយជុំវិញបញ្ហានោះ អាលីហ្សា បាននិយាយថា សម្រាប់នាងគឺអត់ដឹងអ្វីទេ ចង់គេនិយាយយ៉ាងណា ស្រេចតែគេទៅ ចាំដល់ពេលសាមីខ្លួនគេ (សេន រ៉ានុត) វិលមកវិញគេបកស្រាយដោយខ្លួនគេចុះ ៕
ភ្នំពេញដេលីញូវ

More about អាលីហ្សា មិនព្រមនិយាយ រឿងរថយន្ត Lexus របស់ សេន រ៉ានុត, Photo

ស្រីស្អាតម៉ាយ៉ាវីនមិនមែនខ្ទើយតែក៏មិនត្រូវការបុរស, Photo

តារា​ចម្រៀង​ម៉ាយ៉ា​វិន ដែល​​មាន​សម្រស់​មិន​ចាញ់​តារា​ៗស្រស់​ស្អាត​ជា​ច្រើន​នោះ​បែរ​ជា​​ប្រ​​កាស ​ប្រាប់​សប្បាយ​ថា​​សុំ​នៅ​​ព្រៅ​​ដោយ​អះ​​អាង​ថានាង​​នឹង​មិន​រៀប​ការ​ ទេ។«អូយ​!​ កុំ​និយាយ​​រឿង​ស្នេហា​អី​ជា​មួយ​ខ្ញុំ​បង​ ខ្ញុំសុំ​មិន​យក​ទេ​​ នៅ​ម្នាក់ឯង​វិញ​ស្រួល​ជាង»។​នេះ​ជា​សម្តី​​ដែល​ម៉ាយ៉ាវីននិយាយ​ដោយ​ផ្ទាល់​ ជា​មួយ​នឹង​ការ​​អះ​អាង​ថា​ជា​សម្តី​ដែល​ចេញ​ពី​ចិត្ត​ផ្ទាល់​របស់​នាង​ ដែល​មិន​មែន​​គ្រាប់​តែ​​និយាយ​អោយ​រួច​ពី​មាត់​ ឬ​សម្រាប់​​លើក​ឡើង​ពេល​ខូច​ចិត្តនោះ​ទេ។

តារា​រូប​នេះ​ពន្យល់ថា​​ ស្ត្រីខ្លះ​និយាយ​ថា​អា​ពាហ៏​ពិពាហ៏​ជា​សុ​ភ​ មង្គល​តែសម្រាប់​នាង​មិន​យល់​អញ្ជឹង​ទេគឺ​យល់​ថា​វាជា​រឿង​គួរ​អោយ​ខ្លាច​​ បំផុត​​ក្នុង​ជីវិតពិសេស​ពេល​​ឃើញ​គេ​​រៀប​ការ​មិនបាន​ប៉ុន្មានផង​ស្រាប់​តែ ​ត្រូវ​លែង​លះ​គ្នា​វិញ​នោះ។

នាង​លើក​ឡើង​ថា​ ​មិត្ត​ភក្ត្រ​នាង​ខ្លះ​រៀប​ការ​ហើយ​ក៏​ត្រូវ​ប្តី​ក្បត់​ចិត្ត​ ឫ​ខ្លះ​ត្រូវ​ប្តី​រត់​ចោល​ទៅ​មាន​ស្រី​បាត់​ទុក​កូន​អោយ​ចិញ្ចឹម​យ៉ាង​វេទ​ នា។ តារា​រូបនេះ​ហាក់​ផ្តល់​សញ្ញាអ​វិជ្ជ​មាន​ជា​ច្រើន​ជុំវិញ​ជីវិត​ក្នុង​ចំណង ​អាពាហ៍​ពិ​ពាហ៍​ បើ​ទោះ​ជា​អ្នក​យក​ព័ត៌​មាន​យើង​ព្យាយាម​ពន្យល់​ពី​គូរ​ស្នេហ៏​គំរូ​​ខ្លះ​ អោយ​នាង​បាន​ស្តាប់​ក្តី​។ ​ម៉ាយ៉ាវិន​បន្តថា «ខ្ញុំ​មិន​មែន​និយាយ​លេង​ទេ​បើ​គេច​រួច​ខ្ញុំ​សុំ​មិន​យក​ប្តី​ ឬ​មាន​​សង្សារអី​ទេព្រោះ​គិត​ៗ​ទៅដូច​ជា​គួរ​អោយ​ខ្លាចណាស់ បើ​​មិន​ជឿ​សួរ​អ្នក​ជិត​ដិត​ខ្ញុំ​ទៅខ្ញុំអត់​ដែល​ទទួល​យក​ក្តី​ស្រ​ឡាញ់​ ពី​ប្រុស​ណា​ទេតាំង​ពី​ចាញ់​បោក​ចិត្ត​ប្រុស​ម្នាក់​នោះ​មក»។

សូម​​ រំលឹក​ថាកាលពី​ជិត​​ពីរ​ឆ្នាំមុន​កញ្ញា​ម៉ាយ៉ាវីនបាន​ត្រូវ​បាន​ ប្រុស​អាមេរិក​​ម្នាក់​សន្យា​ថា​ចូល​ស្តីដណ្តឹងដោយអោយ​នាង​រង់​ចាំ​មួយ​ ឆ្នាំ​ហើយ​មួយ​ឆ្នាំ​ទៀតលុះដល់​ទីបំផុត​ប្រុសនោះ​ក៏​បែក​ចិត្ត​ធ្វើ​អោយ​នាង ​ខក​ចិត្ត តាំង​ពី​ពេល​នោះ​ហើយ​ដែល​គេ​ចាប់​អារម្មណ៏​ថា​នាង​ លែង​រវល់​នឹង​រឿង​ស្នេហា រហូត​ដល់​មាន​អ្នក​សិល្បៈ​ខ្លះ​និយាយ​ថា​នាង​ជា​ នារី​ខ្ទើយ​ដែល​មិនចូល​ចិត្ត​បុរសទៀត​ផងក្រោយ​ពី​តា​រា​រូប​នេះ​​​មាន​​ភាព​ ជិត​​ស្និទ្ធ​ជា​មួយ​តែ​មិត្ត​ភក្ត្រនារី​​ភាគ​ច្រើន​ជំនូស​វិញ​។

ម៉ាយ៉ាវិននិយាយថា« ​ធ្វើ​ជាមនុស្ស​ពិត​ជា​ពិបាក​ណាស់ បើ​ដើរ​ជាមួយប្រុស គេ​ថាសង្សារ​លុះដល់​និយាយ​ជាមួយ​ស្រី​ គេថា​ខ្ទើយ»។ ទោះ​យ៉ាង​ណា ​ក៏​ម៉ាយ៉ាវីនអះ​អាង​ថា ​នាង​មិន​ខ្វល់​ពី​ពាក្យ​មុសា​ទាំង​នោះ​ឡើយ​ សំខាន់​អោយ​តែ​អ្នក​នាង​សប្បាយ​ចិត្ត ដែល​ចំណូល​​ចិត្ត​របស់​នាង​ក្នុង​ពេល​នេះ​គឺ​​នាង​​​​មិន​ត្រូវ​ការ​ជីវិត​ ក្នុង​នាម​ជា​ស្ត្រី​មាន​គូស្រ​ករអី​​ទេ​ ដោយសុំ​រស់​នៅ​តែ​ឯង​​បែប​នេះ​គឺ​មាន​សេច​ក្តី​សុខ​ជាង​។​

កញ្ញា​ បន្តថា​ «ត្បិត​ថា​ខ្ញុំ​គ្មាន​និស្ស័យ​ជា​មួយ​មនុស្ស​ប្រុស តែ​ខ្ញុំមិន​ទៅ​បួស​ឡើយ​ គឺ​សុខ​ចិត្ត​នៅ​ច្រៀង​ទាល់​តែ​ស្រែក​លែង​រួច​ ដើម្បី​ខំ​សន្សំ​ប្រាក់​អោយ​បាន​ច្រើន​ ទុក​សម្រាប់​ចាស់​ ដោយ​មិនពឹង​កម្លាំង​អ្នក​ណា​ឡើយ(អនាគតស្វាមី)»​។

ក្រៅ​ពី​ថត​ចម្រៀង​ អោយ​ផលិត​កម្ម​ក្រៅ​ស្រុក​ និង​ឡើង​​ច្រៀង​តាម​ឆាក​តន្ត្រី​ទូរទស្សន៏​ម៉ាយ៉ាវីន នៅ​តែជា​​អ្នក​ចម្រៀង​ពេល​រាត្រី​ក្នុង​​រង្គសាល​ទន្លេសាបនៅ​ឡើយ​ទេដោយ​​ការ ​និយាយ​ស្តី​និង​កាយ​វិ​កា​របស់​តារា​រូប​នេះ​ត្រូវ​បាន​មិត្ត​ភក្រ្ត​របស់​ នាង​អះ​អាង​ដូច​គ្នា​ថា តារា​រូប​នេះ​​មិន​ដែល​ខ្វល់​ពី​ការ​ប្រ​មាញ់​ស្នេហ៍​របស់​មនុស្ស​ប្រុស​ណា​ ឡើយ​ សូម្បី​តែ​អ្នក​ទូរស័ព្ទ​មក​លេបខាយ​នាង​ ក៏​ត្រូវ​ក្រ​មុំ​ធ្លាប់​ខក​ស្នេហ៍​​រូបនេះ​ ​ពន្យល់​​បុរស​ទាំង​នោះ​​ដូច​សម្តី​ដែល​នាង​បាន​និយាយ​ប្រាប់​​អ្នក​យក​ព័ត៌ ​មាន​យើង​ខាង​លើ​​ដែរ។
ប្រភពៈ សប្បាយ


More about ស្រីស្អាតម៉ាយ៉ាវីនមិនមែនខ្ទើយតែក៏មិនត្រូវការបុរស, Photo

cambodian star, Photo



More about cambodian star, Photo

តេង លក្ខិណា, Photo






តេង លក្ខិណា​

ប្រជាប្រិយភាព : Star_score
ថ្ងៃខែឆ្នាំកំណើត : ១៩.១០.១៩៨៨
កំពស់ : ១,៦១ ម៉​
ទម្ងន់ : ៥០ គ.ក្រ
ទំហំទាំងបី : ៣៦.២៧.៣៨
កម្រិត​វប្បធម៌ : ​និស្សិត​ឆ្នាំ​ទី​៤​ផ្នែក​ទេសចរណ៍​
អាជីព : ​ពិធី​ការិនី A1
​ចំណូលចិត្ត : ​ឆា​ បន្លែ​គ្រប់​មុខ​,​បបរ​សណ្តែក​,​ស្លៀកពាក់​ពណ៌​ក្រហម​ខៀវ​,​កម្សាន្ត​ មាត់សមុទ្រ​,​អាន​សៀវភៅ​និយាយ​ពី​ម៉ូត​ខោអាវ​,​ស្តាប់​បទ​ចម្រៀង​ មនោសញ្ចេតនា​,​លេង​កីឡា​វាយ​សី​និង​ពេលទំនេរ​ធ្វើ​ការងារ​ផ្ទះ​និង​បើក​ទូរ​ ស្សន៍​មើល​ការបង្ហាញ​ម៉ូត​
ទីកន្លែងជួប : ​មិន​កំណត់​អាស្រ័យ​ទៅ​តាម​ការ​ណាត់​
​ទូរស័ព្ទទាក់ទង : ០១៥ ៥៦៦ ៦៦៩​
អ៊ីម៉ែល : N/A
More about តេង លក្ខិណា, Photo

សុខ សោម៉ាវត្តី, Photo


សុខ សោម៉ាវត្តី

ឈ្មោះ​(អង់គ្លេស)
Sok Somavatei
ឈ្មោះ​ក្រៅ

ភេទ
ស្រី
ថ្ងៃ​​កំណើត
August 24, 1989
ទី​កន្លែង​​​កំណើត
ភ្នំពេញ
កំពស់
១.៦៣ម

ជីវប្រវត្តិ​សង្ខេប

More about សុខ សោម៉ាវត្តី, Photo