លី​ ម៉ា​រី​ណា សំរេច​ចិត្ត​ចេញ​ទៅ​រស់​នៅ​សហរដ្ឋ​​អា​មេរិក, Photo


ដោយ ៖ សា​ម៉​ន

ថ្ងៃ ពុធ ទី ២៥ ខែ សីហា ឆ្នាំ ២០១០

រាជ​ធានី​ភ្នំពេញ ៖ តារា​សំដែង​រូប​ស្រស់​សំរស់​មិន​ចេះ​រុះ​រោយ លី​ ម៉ា​រីណា បាន​សំរេច​ចិត្ត​រួច​ហើយ​ថា​នឹង​ចេញ​ទៅ​រស់​នៅ​សហ​រដ្ឋ​​​អាមេរិក​ជា​មួយ​ ស្វាមី ក្រោយពីការរៀបអា ពាហ៍ពិពាហ៍ ដែល​មិន​ទាន់កំណត់ពេលវេលាច្បាស់លាស់​នៅ​ឡើយ ។ ​នាងលី​​ ម៉ា​រីណា និង​គូ​ដណ្តឹង​​​របស់​នាង​គឺ​លោក​សាត ចាន់​ថន​ អាណិក​ជន​ខ្មែររស់នៅ សហរដ្ឋ​​អា​មេរិក​បាន​​រៀប​ចំ​ពិធី​ភ្ជាប់​ពាក្យកាល​ពីថ្ងៃ​ទី៦ សីហា ឆ្នាំ២០១០ នៅ​ភោ​ជនីយ​ដ្ឋាន​ឡាក់គីស្តារ ។ តារា​សំដែង​រូប​នះ​ធ្លាប់​រៀប​អា ពាហ៍​ពិពាហ៍​ម្តង​រួចមក​ហើយជា​មួយ​អ្នក​រៀប​ចំ​កម្ម​វិធីដ៏ល្បីឈ្មោះ​ប្រចាំ ​ស្ថា​នីយ​ទូរទស្សន៍​បា​យ័ន ប៉ុន្តែ​ការ​រួម​រស់​នៅ​ជា​មួយ​គ្នា រវាង​ស្វា​មី​ភរិយា​ទាំង​ពីរ​នាក់​គឺ​មាន​រយៈ ពេល​តែ៣៦​ថ្ងៃ​ប៉ុណ្ណោះ​ ហើយ​ការ​ចែក​ផ្លូវ​គ្នា​យ៉ាង​ឆាប់​រហ័ស​ដូច្នេះ​ត្រូវបាន​ភាគី​ទាំង​សង​ខាង​ អះអាង​ថា​ ជាការ​មិន​ចុះ​សំរុង​នឹង​គ្នា ។

ពាក់ព័ន្ធ​ជា​មួយ​ចំណង​អា​ពាហ៍ពិពាហ៍​ថ្មី​នេះ ​នាងលី ម៉ារីណា​ បាន​ប្រាប់​អ្នក​សារព័ត៌​មាន​ថា នាង​មាន​ទំនាក់​​ទំនង​ជាមួយគ្នា​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ ហើយ​ជា​ទំនាក់​ទំនង​​ស្នេហា​បែប​សា​មញ្ញ​ព្រោះ​នាង​មិន​ចូល​ចិត្ត​ការ​ បង្កើត​នូវ​ចំណង​ស្នេហា​គគ្រឹក​គគ្រេង​ហឺុហា និង​បញ្ចេញ​នូវ​អ្វី​ដែល​នាំ​ឱ្យ​គេ​មើលឃើញ​ថា ហួស​ពី
ប្រ​ជាពលរដ្ឋ​ទូទៅ ​នោះ​ឡើយ ។ នាង​បន្ត​ថា ថ្ងៃ​ភ្ជាប់​ពាក្យ​របស់​​នាង​មិន​បាន​អញ្ជើញ​ភ្ញៀវ​ច្រើន​ចូល​រួម​ទេ គឺ​រៀប​ចំ​តាមប្រ​ពៃ​ណី​ធម្ម​តានិង​ស័ក្តិ​សម​ល្មម​តាម​​កេរិ៍​្តឈ្មោះ​របស់ ​នាង ។ អនា​គត​ស្វា​មី​របស់នាង​គឺ​ជា​​បុគ្គ​លិក​ក្នុង​កាស៊ី​ណូ​មួយ​នៅ​​ សហរដ្ឋអាមេ​រិក​ ហើយក៏​ជា​អ្នក​ដែលមាន​ចរិត​សាមញ្ញ​ដូច​នាង​ដែរ ។
នាងលី​ ម៉ារីណា មិន​បាននិយាយប្រាប់​ថា អាពាហ៍​ពិពាហ៍​​របស់​នាង​នឹង​ត្រូវ​រៀប​ចំនៅ​ពេល​ណា​នោះទេ តែ​នាង​ប្រាប់​ថា ក្រោយពី​​ពិធី​ភ្ជាប់​ពាក្យរួច​គូ​ដណ្តឹង​របស់​នាង​បាន​រៀប​ចំ​ឯក​សារ​ និង​រត់​ការ​ ដើម្បី​យក​នាង​ទៅ​រស់នៅ​​សហ​រដ្ឋអា​មេរិក​ជា​មួយ​គ្នា​ ។ ការ​ប្រាប់​ព័ត៌​មាន​បែប​នេះ​បាន​ធ្វើ​ឱ្យសាធារណមតិ​មាន​ការ​សង្ស័យ​ថា
នាង លី ម៉ា​រី​ណា ប្រ​ែហល​ជា​ត្រូវ​ចេញ​ទៅ​រៀប​ការ​នៅ​​សហរដ្ឋអាមេ​រិកច្រើន​ជាង​រៀប​ការ​នៅ​ស្រុកខែ្មរ ។

នាងលី ម៉ារី​ណា ជា​តារា​សំដែង​ដែល​មាន ទេព​កោសល្យ​ និង​បង្ហាញ​នូវ​​ភាព​ស្រ​គត់​ស្រគំ​ច្រើន​ជាង​​តារា​សំដែង​ដទៃ​ទៀត ។ ភាពរស់នៅ​ជាស្ត្រី​មេ​ម៉ាយជាង៥ឆ្នាំ នាង​លី​ ម៉ារី​ណា មិន​ដែល​លេច​​ឮ​នូវ​រឿង​​អា​ស្រូវ​នៃ​ទំនាក់​ទំនង​ស្នេហា​ម្តងណា​ឡើយ បើទោះ​បី​ជា​កន្លង់​ជាច្រើ​ន​មាន​បំណង​ និង​​ហិចហើរ​បញ្ឆិត​បញ្ឆៀងចង់​ក្រេប​​លំអង​បុបា្ផ​មួយ​ទង​នេះ​ក៏​ដោយ​ចុះ ។ ចំណែក​ក្នុង​វិថី​សិល្បៈ​វិញ តារា​មួយ​ដួង​នេះ​ថ្វី​ដ្បិត​តែ​មាន​វ័យ​ចំណាស់​បន្តិច​​មែន តែប្រជា​ប្រិយ​ភាព​របស់នាង​ហាក់​ដូច​​មិន​ចុះ​ថយ​ ឬ​បាត់​បង់​ការ​គាំ​ទ្រនោះ​ទេ ចាប់តាំង​ពី​ពេល​ដែល​នាង​បាន​ចូល​រួម​ ​ប្រឡូក​ក្នុង​វិស័យសិល្បៈមក ៕


រូបថតកោះសន្តិភាព

នាងលី​​ ម៉ា​រីណា និងគូដណ្តឹង


Source:http://kohsantepheapdaily.com.kh/article/20100824-011337.html
Related Post